khmer eng
  • ឯកឧត្តមបណ្ឌិត ធន់ វឌ្ឍនា៖ សន្តិភាព ស្ថេរភាព និងសាមគ្គីភាព បានជំរុញសេដ្ឋកិច្ចកម្ពុជាបានរីកចម្រើនទៅមុខយ៉ាងរហ័ស
     
    ចែករំលែក ៖

    (ភ្នំពេញ)៖ ឯកឧត្តមបណ្ឌិត ធន់ វឌ្ឍនា បានលើកឡើងថា ដើម្បីធានាថាកម្ពុជាធ្លាប់ជាប្រទេស ដែលមានសេដ្ឋកិច្ចប្រហាក់ប្រហែលនឹងប្រទេសថៃ ប៉ុន្ដែដោយសារសង្គ្រាមទសវត្សរ៍ឆ្នាំ៧០ ទើបធ្វើឱ្យប្រទេសកម្ពុជាយើងដើរថយក្រោយ ដូចនេះការរក្សានូវសន្តិភាព ស្ថេរភាព និងសាមគ្គីភាព ពិតជាមានសារៈសំខាន់ណាស់ សម្រាប់ការអភិវឌ្ឍប្រទេសជាតិ និងដើម្បីសម្រេចនូវគោលដៅប្រែក្លាយប្រទេសយើងទៅជាប្រទេសមានប្រាក់ចំណូលខ្ពស់នៅឆ្នាំ២០៥០ គឺមិនអាស្រ័យទាំងស្រុងលើថ្នាក់ដឹកនាំនោះទេ ប៉ុន្តែវាក៏អាស្រ័យលើប្រជាជនយើងទាំងអស់គ្នាត្រូវរួមចំណែក និងត្រូវចេះប្រើនូវចំណេះដឹងដើម្បីរកប្រាក់ចំណូល មិនមែនប្រើកម្លាំងបាយដើម្បីរកប្រាក់ចំណូលនោះទេ។

    ប្រសាសន៍លើកឡើងរបស់ ឯកឧត្តមបណ្ឌិត ធន់ វឌ្ឍនា ប្រធានគណៈកម្មការសេដ្ឋកិច្ច ហិរញ្ញវត្ថុ ធនាគារ និងសវនកម្ម នៃព្រឹទ្ធសភា (គណៈកម្មការទី២) ក្នុងឱកាសអញ្ជើញធ្វើបាឋកថាស្តីពី «តើកម្ពុជាបានអភិវឌ្ឍសេដ្ឋកិច្ច បានល្អកម្រិតណា» នៅសាកលវិទ្យាល័យភូមិន្ទកសិកម្ម រាជធានីភ្នំពេញ នាព្រឹកថ្ងៃទី៤ ខែកញ្ញា ឆ្នាំ២០២៤ ដោយមានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំសាកលវិទ្យាល័យ សាស្រ្តាចារ្យ មន្រ្តី និងនិស្សិតសរុបប្រមាណ ២៤០នាក់។

    ឯកឧត្តមបណ្ឌិតបានគូសបញ្ជាក់បន្តថា សេដ្ឋកិច្ចកម្ពុជាយើងចាប់ពីឆ្នាំ១៩៩៩ មកទល់នឹងឆ្នាំ២០២៤នេះ គឺមានការអភិវឌ្ឍបានប្រសើរ និងត្រូវបន្តធ្វើការរួមគ្នា ទើបទទួលបានជោគជ័យ ហើយកម្ពុជាក៏មិនអាចធ្វើតែឯកឯងបានទេ គឺត្រូវមានការចូលរួមចាប់ដៃពីបណ្តាប្រទេសផ្សេងៗ ដូចថៃ វៀតណាម សឹង្ហបុរីជាដើម។ ឯកឧត្តមបណ្ឌិត ធន់ វឌ្ឍនា ដើម្បីអភិវឌ្ឍន៍ប្រទេសជាតិយើងបានទាល់តែអនុវត្តន៍ខ្លួនយើង តាមវិស័យជំនាញរបស់ខ្លួន ដោយប្រើប្រាស់ជំនាញរឹង ជំនាញទន់ និងភាសាអង់គ្លេស ដែលជាគ្រឹះមួយសំខាន់ដើម្បីកសាងចំណេះដឹងខាងវិទ្យាសាស្រ្ដ បច្ចេកវិទ្យា សុខភាព ការសិក្សាស្រាវជ្រាវ ការធ្វើពាណិជ្ជកម្ម និងការប្រាស្រ័យទាក់ទងគ្នាជាដើម។

    ឯកឧត្តមក៏មានប្រសាសន៍អំពីសក្តានុពលសេដ្ឋកិច្ចនៅតំបន់ត្រីកោណអភិវឌ្ឍន៍កម្ពុជា ឡាវ វៀតណាម (CLV-DTA) ព្រមទាំងបានពន្យល់បន្ថែមដល់អ្នកចូលរួមឱ្យបានយល់កាន់តែច្បាស់អំពីសារៈសំខាន់ នៃកិច្ចសហប្រតិបត្តិការតំបន់ត្រីកោណអភិវឌ្ឍន៍កម្ពុជា ឡាវ វៀតណាម (CLV-DTA) ដែលមានគោលបំណងចំនួន៤៖ ទី១)បង្កើនសកម្មភាពជំរុញពាណិជ្ជកម្ម, ទី២)បង្កើតបរិយាកាសធុរកម្មល្អប្រសើរ, ទី៣)សម្រួលបំលាស់ទីរបស់ប្រជាជន យានយន្ដ និងទំនិញ ក្នុងចំណោមបណ្ដាភាគី និងទី៤)បង្កើតលក្ខខណ្ឌអនុគ្រោះដើម្បីសម្រួលលំហូរពាណិជ្ជកម្មនិងវិនិយោគ។

    ឯកឧត្តមមានប្រសាសន៍បន្តថា សូមមើលគ្រប់មាត្រាទាំងអស់នៃកិច្ចព្រមព្រៀង និងសូមព្យាយាមជួយពន្យល់ ដល់បងប្អូន ញាតិមិត្ត និងអ្នកទាំងឡាយណាដែលមិនយល់ ដើម្បីឱ្យបានយល់ច្បាស់ទាំងអស់គ្នា និងដើម្បីចៀសវាងចាញ់បោកការញុះញ៉ង់ណាមួយ។

    ជាចុងក្រោយ ឯកឧត្តមបណ្ឌិត ធន់ វឌ្ឍនា គូសបញ្ជាក់បន្ថែមថា ដើម្បីការពារទឹកដីរបស់យើង គឺមានរឿងពីរសំខាន់ ដែលត្រូវធ្វើ រឿងទី១) ការបោះបង្គោលព្រំដែន ដែលរាជរដ្ឋាភិបាល បានយកចិត្តទុកដាក់ និងខិតខំប្រឹងប្រែងធ្វើជាបន្តបន្ទាប់។ រឿងទី២) ការអភិវឌ្ឍតាមបណ្ដោយព្រំដែន ដែលជាយុទ្ធសាស្រ្ដប្រកបដោយគតិបណ្ឌិតរបស់ សម្ដេចតេជោ ដើម្បីឱ្យមានប្រជាពលរដ្ឋតាមព្រំដែន ដែលជារបងការពារទឹកដីដ៏រឹងមាំ និងឋិតថេរ។

    ខ្លឹមសារ ៖ ការិយាល័យជំនួយការគណៈកម្មការទី២ព្រឹទ្ធសភា
    រូបភាព ៖ នាយកដ្ឋានព័ត៌មាន


    អត្ថបទពាក់ព័ន្ធ
       អត្ថបទថ្មី
    thumbnail
     
    សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា អនុញ្ញាតឱ្យក្រុមហ៊ុនបច្ចេកវិទ្យាហិរញ្ញវត្ថុប្លុកឆេន អាមេរិក ចូលជួបសម្តែងការគួរសម
    thumbnail
     
    លិខិតជូនពរ របស់ គណៈកម្មការទី៩ព្រឹទ្ធសភា គោរពជូន ឯកឧត្តម អោក បូរ៉ា អគ្គលេខាធិការរង នៃអគ្គលេខាធិការដ្ឋានព្រឹទ្ធសភា
    thumbnail
     
    លិខិតជូនពរ របស់ គណៈកម្មការទី៩ព្រឹទ្ធសភា គោរពជូន ឯកឧត្តម ខេង សិទ្ធិគុណ អគ្គលេខាធិការរង នៃអគ្គលេខាធិការដ្ឋានព្រឹទ្ធសភា
    thumbnail
     
    លិខិតជូនពរ របស់ គណៈកម្មការទី៩ព្រឹទ្ធសភា គោរពជូន ឯកឧត្តម ឡោក ឆាយ អគ្គលេខាធិការរង នៃអគ្គលេខាធិការដ្ឋានព្រឹទ្ធសភា
    thumbnail
     
    លិខិតជូនពរ របស់ គណៈកម្មការទី៩ព្រឹទ្ធសភា គោរពជូន ឯកឧត្តមបណ្ឌិត ភឹម រុនស៊ីណារិទ្ធិ នាយកខុទ្ទកាល័យឯកឧត្តមអនុប្រធានទី២ ព្រឹទ្ធសភា